ក្រោយពីមានអ្នកប្រើប្រាស់ជួប Device Tree ថ្មីដែលមានឈ្មោះថា “pifoundation/rpi3” ក្នុង Repository Android Open Source Project (AOSP) ដែលជាអ្វីដែលក្រុមហ៊ុន Google ត្រៀមនឹងចេញប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ Raspberry Pi 3 ជាផ្លូវការខាងមុខនេះ
Raspberry Pi 3 ជា ARM Computer ដែលមានទំហំតូចដែលទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងក្រុមអ្នកអភិវឌ្ឍ ដែលជា hardware ដែលមានទំហំតូចស្មើនឹងការតឥណ្ណទានព្រមទាំងមាន spec ARMv8 CPU 1.2GHz 64-bit Broadcom BCM2837, 1GB RAM, VideoCore IV GPU, 1 HDMI port, 3.5mm audio jack, 1 Ethernet port, Wi-Fi 802.11n ហើយមាន Bluetooth 4.1 នៅក្នុងខ្លួនព្រមទាំងការតភ្ជាប់រវាង External Device តាម USB ដែលមានដល់ទៅ 4 Ports ដែលទាំងអស់នេះទិញបានត្រឹមតែក្នុងតម្លៃ 35 ដុល្លារប៉ុណ្ណោះ
ប្រសិនបើ Raspberry Pi 3 គាំទ្រនឹងប្រព័ន្ធ Android ជាផ្លូវការហើយនឹងធ្វើឲ្យអាចចូលទៅដល់កម្មវិធីរបស់ Android ដែលមាននៅច្រើនជាង 1.5 លានកម្មវិធី បានភ្លាមៗ ក្រៅពីនេះក្រុមអ្នកអភិវឌ្ឍអាចធ្វើគម្រោងផ្សេងៗពី Raspberry Pi 3 ដូចជា Android TV ឬ Android Desktop ឲ្យយើងបានប្រើប្រាស់ក៏ថាបាន ប៉ុន្តែយ៉ាងណាមិញនៅមិនទាន់មានការប្រកាសណាមួយឡើយពីក្រុមហ៊ុន ก Google ជាផ្លូវការទេ

