ក្រោយពី Google ប្រកាសបើកដំណើរការ Google Stackdriver លក្ខណះជាការសាកល្បងដោយជា Beta មិនយូរមកនេះ ថ្មីៗនេះ Google បានប្រកាសវិធីគណនាតម្លៃសម្រាប់ Google Stackdriver ហើយ ដោយមានទាំង Free Tier និង Premium Tier អោយបានប្រើប្រាស់
Google Stackdriver ជាប្រព័ន្ធគ្រប់គ្រងចាត់ការ Cloud ដែលជួយអោយអ្នកគ្រប់គ្រងអាចធ្វើការ Monitoring, Logging ហើយពិនិត្យបញ្ហាដែលកើតឡើងនឹងកម្មវិធីឬអែបភ្លិកឃេសិននៅលើ Cloud បានគ្រប់លក្ខណះដោយគាំទ្រការប្រើទាំង Google Cloud Platform និង Amazon Web Services បច្ចុប្បន្ននៅតែបន្តការប្រើប្រាស់ជាលក្ខណះ Beta តែពេលអនាគតអាចមានថ្លៃទាំង 2 គឺ Free Teir និង Premium Tier ដោយសមត្ថិភាព Tier នីមួយៗមាន
Free Tier
- មានឧបករណ៍ Stackdriver Monitoring, Stackdriver Logging, Stackdriver Trace, Stackdriver Error Reporting, Stackdriver Debugger អោយប្រើប្រាស់
- Stackdriver Monitoring គាំទ្រការប្រើប្រាស់ចំពោះ Google Cloud Platform តែប៉ុណ្ណោះ
- ទទួលបរិមាណ Logs បានខ្ពស់បំផុត 5GB/ក្នុង Project/ក្នុងមួយខែ ដោយមាន Retention peroid 7 ថ្ងៃ
- អាចចូលដល់ GCP Admin Activity Audit Logs បាន ដោយមិនមានការកំណត់ចំនួនទិន្នន័យ
- អាចចូលដល់ Log តាមរយៈ API បាន
- អាច Alert តាមរយៈ Email Notification បានតែប៉ុណ្ណោះ
Premium Tier
- ទទួលបានសមត្ថភាពរបស់ Free Tier ទាំងអស់
- គាំទ្រការ Monitoring និង Logging ជាមួយ Amazon Web Services (AWS)
- គាំទ្រការ Alert តាមរយៈផ្សេងៗបានកាន់តែច្រើនឡើង ដូចជា SMS, Webhook, Slack, Hipchat និងផ្សេងៗ
- គាំទ្រ Custom metrics និង Logs-based metrics
- រយៈពេលវេលា Logs Retention នៅក្នុង 30 ថ្ងៃ
- កំណត់បរិមាណ Log ក្នុង 10GB/មួយ Resource/ក្នុងមួយខែ (ដែលលើសគណនាតាមតម្លៃ $0.50 ដុល្លារ/GB)
- គណនាតម្លៃ $8.00 ដុល្លារ/ក្នុងមួយ Resource/ក្នុងមួយខែ លក្ខណះថិរភាព
- មាន Free Trial អោយសាកល្បងប្រើប្រាស់បាន 30 ថ្ងៃ
នឹងឃើញថាអត្រាការគណនាតម្លៃសម្រេចនៅលើចំនួនរបស់ Resources ដែលត្រូវការ Monitor រួមទៅដល់ Log Volume នីមួយៗ Resource ដែលបង្កើតឡើងមកដែល Google គណនាប្រហែលតម្លៃរបស់ Stackdriver ទុកថា បើគិតជាប្រាក់ប្រហែលក្នុងបរិមាណ 4% ដល់ 8% នៃតម្លៃក្នុងការបង់ប្រាក់ថ្លៃសេវា Cloud Service ទាំងអស់ ការគណនាតម្លៃខាងលើនេះនឹងចាប់ផ្ដើមក្រោយពីអស់រយៈពេល Beta ដែល Google នឹងប្រកាសអោយដឹងនៅពេលក្រោយ
