ក្នុងឆ្នាំនេះជាឆ្នាំដែល AI កំពុងទទួលបានការពេញនិយមជាខ្លាំងហើយជាឆ្នាំដែលក្រុមហ៊ុន Microsoft បានជម្រុញឱ្យក្លាយទៅជាឆ្នាំនៃ AI PC ដែលមកជាមួយនឹងទំហំផ្នែករឹងខ្ពស់ឡើងទៅតាមផងដែរដោយមានការបញ្ចេញនៅទិន្នន័យមិនទាន់ច្បាស់ការមួយថាក្រុមហ៊ុន Microsoft បានកំណត់ទៅលើទំហំ RAM 16GB ជាបទដ្ឋានថ្មីទាបបំផុតសម្រាប់ AI PC
ទោះជាយ៉ាងណាទាំងនេះគឺជាលក្ខណៈពិសេសផ្នែករឹងតែមួយគត់ដែលត្រូវបានលើកឡើងរហូតមកដល់ពេលនេះ ប៉ុន្តែអាចនឹងមានផ្នែកផ្សេងទៀតនៃផ្នែករឹងដែលកែតម្រូវលក្ខខណ្ឌបន្ថែមផងដែរ។ Microsoft បានកំណត់លក្ខណៈវិនិច្ឆ័យថាថាមពលដំណើរការគួរតែមានយ៉ាងហោចណាស់ 40 TOPS ដូច្នេះវាអាចមានព័ត៌មានលម្អិតអំពី CPU, GPU និង NPU ដូចគ្នាផងដែរ។