Nokia បញ្ចេញ Impact ប្រព័ន្ធ IoT Platform ដែលគាំទ្រឧបករណ៍ IoT បាន 80,000 ប្រភេទ

ខែនេះជាខែដែល Nokia   មានកំណត់ការដាក់លក់ឧបករណ៍ Intelligent Management Platform for All Connected Things  ឬដែលហៅកាត់ថា Impact  ដែលជា  Platform  ព្រមទាំង  Smart Home Gateway សម្រាប់ធ្វើតួនាទីក្នុងការគ្រប់គ្រងឧបករណ៍  Internet of Things (IoT) Device  ផ្សេងៗ   បានដល់ទៅ  80,000   ប្រភេទ សម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងក្រុមហ៊ុន

ឧបករណ៍   Smart Home Gateway    ក្នុង Impact  មកជាមួយនឹងសមត្ថភាពក្នុងការធ្វើជា​​​​​​​​  Fiber Modem, Router, Dual-band Gigabit Wireless Access Point  ព្រមទាំងអាចបញ្ចេញសេវា Zigbee  និង  Wave បានយ៉ាងគ្រប់គ្រាន់សម្រាប់ធ្វើតួនាទីជា  IoT Gateway យ៉ាងពេញលេញ ដោយ Nokia    សង្ឃឹមឲ្យពួក  Operator  ជាអ្នកលក់ផលិតផលទាំងនេះ


មិនគ្រាន់តែការប្រើប្រាស់តាមផ្ទះតែប៉ុណ្ណោះ  Nokia   ត្រូវការឲ្យតាមក្រុមហ៊ុននឹងកិច្ចការរដ្ឋយក  Platform Impact នេះទៅប្រើប្រាស់គ្រប់គ្រងឧបករណ៍ IoT   នៅក្នុងអង្គភាពរបស់ខ្លួនដូចគ្នា ​ដោយការចាត់ការឧបករណ៍ IoT   និងការវិភាគទិន្នន័យផ្សេងៗ នោះអាចធ្វើបាននៅក្នុង Cloud   របស់ Nokia   ភ្លាមៗ ដែល Nokia  ក៏បានបើកឲ្យអង្គភាពបានប្រើដូចគ្នាផងដែរ
Previous Post Next Post