របាយការណ៍ធុរកិច្ច Ransomware បង្កើតប្រាក់ចំណូលដល់ជនឧក្រិដ្ឋនៅលើអ៊ិនធឺណែតជាមធ្យមភាគ 9 ម៉ឺនដុល្លារក្នុងមួយឆ្នាំ

Flashpoint ក្រុមហ៊ុនរួបរួមទិន្នន័យនិងធ្វើការវិភាគទាក់ទឹននឹង Deep Web និង Dark Web ដែលជាវុិបសាយពិសេសដែលគ្មាននៅក្នុងទិន្នន័យ Search Engine ទូទៅតែការចូលទៅកាន់បានតាមប្រព័ន្ធបណ្ដាញ TOR បានចេញមកបង្ហាញទិន្នន័យធុរកិច្ច Ransomware របស់ក្រុមហ៊ុនខុសច្បាប់សញ្ជាតិរុស្ស៊ីឃើញថាអាចបង្កើតប្រាក់ចំណូលដល់ទៅ $90,000 ដុល្លារក្នុងមួយឆ្នាំ

ធុរកិច្ចងងឹតថ្មី ដែលមានលក្ខណះដូចក្រុមហ៊ុនទូទៅ
បច្ចុប្បន្ននេះ Ransomware-as-a-Service បានក្លាយទៅជាធុរកិច្ចងងឹតដែលបង្កើតប្រាក់ចំណូលដល់ជនឧក្រិដ្ឋនៅក្នុងប្រព័ន្ធអ៊ិនធឺណែតយ៉ាងមហាសាល Flashpoint តាមដានក្រុមហ៊ុនទទួលធ្វើ Ransomware មកតាំងតែខែ ធ្នូ 2015 ដោយមានលក្ខណះដូចក្រុមហ៊ុនទូទៅគឺមានការប្រកាសស្វែងរកការងារ ជួលអ្នកធ្វើ Ransomware និងអ្នកដែលជួយបង្ហោះ Ransomware និងទទួលបានប្រាក់ Commission តាមបរិមាណចំនួនអ្នកដែលព្រមចំណាយប្រាក់ក្នុងការបង់រំលោះ ទាំងអស់នេះប្រើពេលវេលាត្រឹមតែមិនប៉ុន្មានម៉ោងក៏ធ្វើការបានហើយព្រមទាំងរៀបចំសម្រាប់ការវាយឡុក

គោលដៅបានភ្លាមៗ
ប្រាក់រង្វាន់គិតជាមធ្យមក្នុងមួយខែ $7,500
ប្រាក់រង្វាន់នឹងត្រូវបានបែងជាភាគរយតាមដែលបានធ្វើកិចសន្យាគ្នាទុកតាំងតែពីមុនដំបូង ក្រុមហ៊ុនទទួលបានប្រាក់ចំណូលក្នុងមួយខែគិតសាច់ប្រាកប្រហែលជា $7,500 បែងឲ្យអ្នកជួយដំណើរការផ្សេងទៅ 10-15 អ្នក នឹងទទួលបានប្រាក់ក្នុងមួយអ្នក $600 ក្នុងមួយខែ ក្នុងពេលដែលអ្នកខូចខាតយល់ព្រមបង់ប្រាក់ប្រមាណមួយខែ 30 អ្នកដោយក្នុងមួយអ្នកត្រូវបង់ $300

គ្រប់អង្គភាពមានឱកាសក្លាយទៅជារងគ្រោះ
ទោះបីជាក្នុងឆ្នាំនេះយើងឃើញព័ត៌មាន Ransomware ចាប់ផ្ដើមនឹងវាយឡុកមន្ទីពេទ្យ តែតាមពិតហើយអ្នកដែលបង្ហោះ Ransomware គ្មានគោលដៅច្បាស់លាស់ទេ គ្រប់អង្គភាព ក្រុមហ៊ុន ឬធុរកិច្ចទាំងអស់អាចក្លាយទៅជាជនរងគ្រោះបាន ការដោះស្រាយបញ្ហា Ransomware មិនជាបញ្ហាដែលដោះស្រាយមិនបាននោះទេប៉ុន្តែត្រូវមានប្រព័ន្ធរក្សាសុវត្ថិភាពនិងគោលដៅក្នុងការរកដំណោះស្រាយ

Previous Post Next Post