Intel ព្រមានដល់ Qualcomm និង Microsoft – x86 Emulator សម្រាប់ ARM អាចនឹងល្មើសកម្មសិទ្ធិបញ្ញារបស់ Intel

មុននេះបន្តិច Qualcomm និង Microsoft បានចេញមកបង្ហាញដល់វិធីការធ្វើ Emulator ដែលធ្វើឲ្យ Windows 10 អាចដំណើរការបាននៅក្នុង ARM យ៉ាងពេញលេញ ខាង Intel ក៏បានចេញមកព្រមានហើយថា Emulator បានល្មើសនឹងកម្មសិទ្ធិបញ្ញារបស់ x86 Instruction Set Architecture (ISA)
បានចេញមកបង្ហាញដល់គោលការថាមិននឹងស្ទាក់ស្ទើរឡើយប្រសិនបើត្រូវដំណើរការទៅតាមផ្លូវច្បាប់នៃការល្មើសនឹងកម្មសិទ្ធិបញ្ញាក្នុងលើកនេះផងដែរហើយនៅតែជឿជាក់យ៉ាងច្បាស់លាស់ថា x86 ISA ដែលបន្តការអភិវឌ្ឍន៍មកជាយូររហូតជាង 40 ឆ្នាំមកហើយនេះនៅតែទទួលបានការជឿជាក់ពីអតិថិជនអ្នកប្រើប្រាស់ទូទៅ និងអ្នកប្រើប្រាស់ក្នុងសហគ្រាស កាន់តែច្បាស់ហើយថា Intel ក៏ត្រូវតែតស៊ូជាមួយដៃគូប្រកួតប្រជែងយ៉ាង ARM ដើម្បីកុំឲ្យមកដណ្ដើមយកទីផ្សារទៅបានដោយងាយស្រួលផងដែរ

ទោះជាយ៉ាងណាក៏ដោយខាង Microsoft ក៏បានបង្កើតប្រព័ន្ធ x86 System Emulator មកយូរហើយដែរក្នុង Windows Malware Protection Engine ហើយក៏មានប្រព័ន្ធ x86 Emulator ដ៏ល្បីឈ្មោះផ្សេងដែរដូចជា Qemu នៅក្នុងទីផ្សារផងដែរ

ខាង Qualcomm ក៏មិនបានក្លាចអ្វីដែរសម្រាប់ពាក្យគំរាមរបស់ Intel ហើយនៅតែប្រកាសបន្តដំណើរការចាប់ដៃជាដៃគូរ ដូចជា ASUS, HP, Lenovo ដើម្បីនាំបង្ហាញនូវប្រព័ន្ធ Always Connected Windows 10 ចូលទៅកាន់ទីផ្សារដោយ Qualcomm Snapdragon 835 Mobile PC Platform នៅចុងឆ្នាំនេះតទៅ ដោយប្រព័ន្ធ Always Connected Windows 10 ទាំងអស់នេះគាំទ្រការតភ្ជាប់លក្ខណះ LTE បានដោយល្បឿនលឿននៅក្នុងកម្រិត Gigabit ហើយមានថ្មដែលធន់ទៅនឹងការប្រើប្រាស់បានពេញមួយថ្ងៃ ថែមទាំងស្ដើងហើយគ្មានកង្ហារនៅក្នុងខ្លួនទៀតផង

Microsoft នៅមិនទាន់បានចេញមកបង្ហាញមតិអ្វីទាំងអស់ក្នុងករណីនេះ ហើយមើលឃើញថា Microsoft នឹងជ្រើសរើសយកផ្លូវសម្របសម្រួលជាគោល

ប្រភព៖ https://www.theregister.co.uk/2017/06/09/intel_sends_arm_a_shot_across_bow/
Previous Post Next Post