META បញ្ចេញគម្រោងទិញ Nvidia GPU ចំនួន 350​ 000 ឈុត សម្រាប់អភិវឌ្ឍន៍ Artificial General Intelligence (AGI)

Mark Zuckerberg បានចេញមកបង្ហើបដល់ផែនការរបស់ Meta ដែលនឹងទិញ  NVIDIA H100 GPU ចំនួន 350 000 ឈុត សម្រាប់យកមកអភិវឌ្ឍន៍ AI នាពេលអនាគត Artificial General Intelligence ឬ AGI ទោះបីជា AI ឬ GenAI អាចបង្កើតករណីការប្រើប្រាស់ថ្មីៗដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទាំងពិភពលោកបានច្រើនប្រភេទក៏ដោយ ប៉ុន្តែ Meta នៅតែមិនឈប់ត្រឹមសមិទ្ធផលនេះនោះទេ ដោយ Mark ជឿថា AGI នឹងក្លាយទៅជាផ្នែកខាងក្រោយនៃសេវាកម្មផ្សេងៗទៀតជាច្រើនប្រភេទនាពេលអនាគត មិនថា AI Assistant, AI for Creator, AI for Business និងផ្សេងៗទៀត ដែល Meta កំពុងតែជម្រុញខ្លួនឱ្យក្លាយទៅជាអ្នកឈានមុខគេក្នុងវិស្ស័យបច្ចេកវិទ្យាទាំងនោះ


ដើម្បីសម្រេចគោលដៅខាងដើម Meta មានគម្រោងនឹងទិញ NVIDIA H100 ចំនួន 350 000 ឈុតរួមជាមួយនឹង GPU ផ្សេងៗ ដើម្បីឱ្យមានប្រសិទ្ធិភាពស្មើរទៅនឹង NVIDIA H100 ចំនួនទាំងអស់ 600 000 ឈុត និន្នាការនៃកង្វះខាត GPU សម្រាប់អាជីវកម្មអាចនឹងកើតឡើងបន្តនៅក្នុងឆ្នាំ 2024 ព្រោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗទួទាំងពិភពលោកមានគម្រោងក្នុងការបញ្ជាទិញ GPU កាន់តែច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ខ្លួន។

ប្រភព៖ https://siliconangle.com/2024/01/18/meta-plans-buy-350k-nvidia-gpus-build-artificial-general-intelligence/

Previous Post Next Post