Oracle បញ្ចេញកំណែអាប់ដែតឈុតធំ ដើម្បីបិទកំហុសឆ្គងជាង 276 កន្លែង

Oracle បញ្ចេញកំណែអាប់ដែតឈុតធំប្រចាំខែកក្ដដា ដើម្បីបិទកំហុសឆ្គងជាង 276​ កន្លែងជាច្រើនក្រុមផលិតផល
Oracle បានធ្វើការបញ្ចេញអាប់ដែត Critical Patch Update (CPU) ដើម្បីបិទកំហុសឆ្គងក្នុងផលិតផលជាង 84 ផលិតផលដូចជា MySQL, Java SE, Fusion Middleware, WebLogic Sever, GlassFish และ Enterprise Manager software ដែលនៅក្នុងកំហុសឆ្គងជាង 276 កន្លែងនេះមានដល់ទៅ 159 ចំណុចដែលធ្វើអោយហែកឃឺអាចធ្វើការវាយឡុកលក្ខណះ Remote Exploit ដោយមិនចាំបាច់មានការបញ្ជាក់សម្គាល់ខ្លួនក្នុងខណះពេលជាមួយគ្នាក៏មានកំហុសឆ្គងបានពិន្ទុ CVSS ដល់ទៅ 9.8 ពិន្ទុមានចំនួន​ 19 កន្លែងជាមួយផងដែរ ណែនាំអោយអ្នកប្រើប្រាស់ប្រញ៉ាប់ធ្វើការពិនិត្យនឹងអាប់ដែតជាបន្ទាន់
ក្នុងឆ្នាំ 2015 កន្លងមកនេះ Oracle មានចំនួនកំហុសជាភាគរយដែលមានការកែតម្រូវក្នុងមួយការអាប់ដែតនៅក្នុង 161 ចំណុច ហើយងឆ្នាំ 2014 នៅក្នុង 128 ចំណុច សម្រាប់ការអាប់ដែត Critical Patch Update បន្តមកទៀតនឹងចេញក្នុងថ្ងៃទី 18 តុលានេះ

អាចធ្វើការពិនិត្យផលិតផលដែលទទួលបានការបិទកំហុសឆ្គងក្នុងគេហទំព័រ ៖http://www.oracle.com/technetwork/security-advisory/cpujul2016-2881720.html

ប្រភពៈ​ http://www.zdnet.com/article/oracle-security-update-patches-record-276-vulnerabilities
Previous Post Next Post