Microsoft Patch Tuesday ប្រចាំខែមករាឆ្នាំ 2024 ប្រកបដោយកំណែបិទកំហុសឆ្គងថ្មីចំនួន 49 ចំណុចនៅក្នុងផលិតផលផ្សេងៗ រួមទាំងកំហុសឆ្គង Remote Code Execution (RCE) ចំនួន 12 ចំណុច ដោយមានកំហុសឆ្គង 2 ចំណុចទៀតដែលស្ថិតនៅក្នុងកម្រិត Critical នោះគឺ កំហុសឆ្គង Featutre Bypass នៅក្នុង Windows Kerberos Security (CVE-2024-20674) និងកំហុសឆ្គង RCE នៅក្នុង Hyper-V (CVE-2024-20700) ដែលណែនាំឱ្យអ្នកថែទាំប្រព័ន្ធទាំងអស់ប្រញាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបស់ខ្លួន
នៅក្នុងកំណែបិទកំហុសឆ្គងលើកនេះរួមមាន៖
- Elevation of Privilege ចំនួន 10 ចំណុច
- Security Feature Bypass ចំនួន 7 ចំណុច
- Remote Code Execution ចំនួន 12 ចំណុច
- Information Disclosure ចំនួន 11 ចំណុច
- Denial of Service ចំនួន 6 ចំណុច
- Spoofing Vulnerabilities ចំនួន 3 ចំណុច