HPE បញ្ចេញ​ Docker Ready Servers ច្រើនប្រព័ន្ធ ព្រមទាំងសេវ៉ាកម្មក្រោយពីការលក់


ក្រោយពីប្រកាសជាដៃគូជាផ្លូវការបានមកមួយរយៈកន្លងមកនៅទីបំផុតថ្ងៃនេះ Docker ក៏បានចេញមកប្រកាសដល់ការព្រមនឹងសហការជាមួយនឹង HPE សម្រាប់ HPE Docker Ready Servers រួចរាល់ហើយ

HPE Docker Ready Servers នេះនឹងក្លាយជា Server យ៉ាង HPE ProLiant, HPE Cloudline និង HPE Hyper Converged Systems ដែលភ្ជាប់ជាមួយនឹង Docker CS Engine និងសេវាកម្មក្រោយពីការលក់ដោយក្រុម HPE ដែលមាន Docker ជួយផ្ដល់ការគាំទ្រដោយមានកម្រិតនៃការផ្ដល់សេវាកម្មដោយអាចជ្រើសរើសបានតាំងតែ 1-3 ឆ្នាំនិង 9×5 ឬ 24×7 អោយជ្រើសរើសតាមតម្រូវការ

ប្រសិនបើសហគ្រិនក្រុមហ៊ុនត្រូវការបន្ថែមសមត្ថភាពក្នុងការគ្រប់គ្រងការបន្ថែមប្រព័ន្ធសម្រាប់  Container ក៏អាចធ្វើការអាប់ក្រេតទៅប្រើប្រាស់ Docker Data Center បានភ្លាមៗ

HPE Docker Ready Servers បានដាក់លក់ហើយ អ្នកដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងក្រុមការងារ HPE ភ្លាមដោយអាចពិនិត្យបញ្ជីការរបស់ Compatibility List បានតាមរយៈ https://success.docker.com/Get_Help/Compatibility_Matrix

ប្រភព៖ https://blog.docker.com/2016/09/hpe-docker-ready-servers-now-available-get-docker-preinstalled-favorite-hardware/
Previous Post Next Post