បញ្ចេញ HPE MSA 205x Series មានល្បឿនលឿនជាងសេរ៉ីមុនដល់ទៅ 2 ដង

ក្នុងកម្មវិធី PE Discover ខាង HPE បានចេញមកបើកបង្ហាញ Storage សេរ៉ីថ្មីជាច្រើនក្នុងនឹងរួមមានគឺ HPE MSA 205x ដែលមានល្បឿនលឿនជាងមុនដល់ទៅ 2 ដង
HPE MSA 205x Series នេះជា Storage សេរ៉ីទី ​ 5 របស់ត្រកូល MSA ដោយចេញមកហើយដល់ទៅ 2 សេរ៉ីផងដែររួមមាន HPE MSA 2050 និង HPE MSA 2052 ទាំង 2 នេះមានល្បឿនលឿនជាង ​ HPE MSA 2040 និង HPE MSA 2042 ដល់ទៅ  2 ដង​ប៉ុន្តែតម្លៃនៅតែដដែលដោយមានសមត្ថភាពដែលគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម
  • គាំទ្រ 8/16Gbps FC និង 1/10GbE iSCSI
  • គាំទ្រ 3.5″ HDD បានច្រើនបំផុត 96 គ្រាប់ និង 2.5″ SSD/HDD ច្រើនបំផុត 192 គ្រាប់
  • មាន Advanced Data Services ដែលព្រមនឹងប្រើប្រាស់បានភ្លាមៗ គឺ  Thin Provisioning, Wide-striping, Redirect on Write, SSD Read Cache និង Automated Tiering
  • កាត់ការធ្វើ Linear Disk Group ចេញ នៅសល់តែ Virtual Disk Group ប៉ុណ្ណោះ
  • MSA 2052 ដែលនឹងមកជាមួយ 2x 800GB SSD ព្រមទាំងធ្វើ Performance Tiering បានដោយផ្ទាល់ រីឯ MSA 2050 មិនមាន SSD មកជាមួយទេ
ក្រៅពីនេះ HPE បានចេញមកបង្ហាញស្ថិតិថា HPE MSA មានចំនួនលក់ចេញទៅហើយ 500,000 ឈុតរាប់មកដល់បច្ចុប្បន្ន 8 ឆ្នាំ
សម្រាប់អ្នកដែលចង់សិក្សាបន្ថែមអាចចូលទៅកាន់គេហទំព័រ​ https://www.hpe.com/us/en/storage/msa-shared-storage.html



ប្រភព៖ https://community.hpe.com/t5/Around-the-Storage-Block/5th-Generation-of-MSA-Doubles-Performance-for-Same-Cost/ba-p/6966887#.WTKEmWiGOUk
Previous Post Next Post