Google Drive Desktop ត្រៀមឈប់ផ្ដល់សេវាកម្មនៅដើមខែឧសភានេះហើយ ដោយប្ដូរទៅប្រើ Google Drive File Stream និង Google Backup and Sync ជំនួសវិញ

Google បានចេញមកប្រកាសដល់អ្នកប្រើប្រាស់ Google Drive លើ Desktop ទាំង Mac និង Windows ទូទាំងពិភពលោកថា Application នេះនឹងមិនអាចប្រើការបានទៀតទេចាប់ពីថ្ងៃទី 12 ឧសភា 2018 ឲ្យប្តូរទៅប្រើ Application ថ្មីជំនួសតាមប្រភេទគណនីដែលប្រើប្រាស់

សម្រាប់អ្នកប្រើប្រាស់ Google G-Suite​ នោះត្រូវតែប្ដូរមកប្រើ Google Drive File Stream ជំនួសរីឯអតិថិជនទូទៅ ដែលមិនបានប្រើ Google G-Suite នោះត្រូវប្ដូរទៅប្រើ Google Backup and Sync ជំនួស សម្រាប់ផលិតផលទាំងពីរនេះបានបើកឲ្យប្រើប្រាស់មកមួយរយៈហើយផងដែរ អ្នកដែលប្រើ Google Drive តាមរយៈវិបសាយឬតាមរយៈ Mobile នោះមិនមានផលប៉ះពាល់អីទេ

ក្រីពីនេះ Google បានផ្ដល់ដំណឹងចាប់ពីថ្ងៃទី 30 មករា 2018 មកហើយ នឹងចាប់ផ្ដើមមាន Pop-up ប្រកាសប្រា់ដល់អ្នកប្រើប្រាស់ Google G-Suite ដែលនៅតែបន្តប្រើប្រាស់ Google Drive for Mac/PC នោះឲ្យប្ដូរទៅប្រើ Drive File Stream ព្រមទាំងភ្ជាប់ទៅជាមួយវិការដំឡើងប្រើប្រាស់ ដើម្បីឲ្យអ្នកប្រើប្រាស់ចាប់ផ្ដើមប្ដូរ Application ទុកមុន

Previous Post Next Post