អ្នកអភិវឌ្ឍន៍ OS អានឯកសារ Intel, AMD ហើយយល់ច្រលំ បង្ករជាកំហុសឆ្គងរាល់ប្រព័ន្ធប្រតិបត្តិការ

នេះចាត់ទុកថាជាកំហុសឆ្គងដែលគ្រប់ប្រព័ន្ធប្រតិបត្តិការត្រូវបញ្ចេញកំណែមកបិទកំហុសឆ្គងដែលកើតមកពី CPU របស់ Intel និង AMD ប៉ុន្តែលើកនេះដូចជាចម្លែកជាងមុនបន្តិចត្រង់ថា តាមបច្ចេកទេស CPU មិនបានធ្វើខុសអ្វីឡើយ ប៉ុន្តែឯកសារដែលអធិប្បាយពីការដំណើរការសម្រាប់ពាក្យបញ្ជាក្នុង CPU នោះបែជាបង្កើតភាពងឿងឆ្ងល់ធ្វើឲ្យបណ្ដាអ្នកអភិវឌ្ឍន៍កាត់សេចក្ដីទៅខុសតាមៗគ្នា រហូតដល់កើតជាកំហុសឆ្គងទាំង Windows, macOS, Linux, FreeBSD, VMware និង Xen
CERT បានចេញមករាយការណ៍ក្នុងកម្មវិធី  Vulnerability Note ឯកសារ VU#631579 ទី  https://www.kb.cert.org/vuls/id/631579 ដែលបានអធិប្បាយដល់កំហុសឆ្គងបែបស៊ីជម្រៅ CWE-703: Improper Check or Handling of Exceptional Conditions – CVE-2018-8897 ដែលកើតពីប្រព័ន្ធប្រតិបត្តិការនិង Hypervisor ចាត់ការនឹង Interrupt ជាមួយ Exception ក្នុងបញ្ជា MOV to SS និង POP to SS របស់ CPU ខុស

លទ្ធផលរបស់ការចាត់ការពាក្យបញ្ជាខុសទាំងនេះមានច្រើនយ៉ាង ប៉ុន្តែករណីដែលខ្លាំងបំផុតនោះគឺធ្វើឲ្យអ្នកវាយឡុកចូលទៅដល់ទិន្នន័យក្នុងអង្គចងចាំឬគ្រប់គ្រងបញ្ជារបស់ប្រព័ន្ធប្រតិបត្តិការបានហើយកំហុសឆ្គងនេះក៏ត្រូវបានយកទៅប្រើក្នុងការវាយឡុក Malware ឬ Hacker ផងដែរ

បច្ចុប្បន្នគ្រប់ក្រុមហ៊ុនបានបញ្ចេញកំណែមកបិទរួចរាល់អស់ហើយអ្នកអាចចូលទៅអាប់ដែតបានតាមតារាងក្រោម

Vendor
Status
Date Notified
Date Updated
Apple
30 Apr 2018
08 May 2018
DragonFly BSD Project
30 Apr 2018
01 May 2018
FreeBSD Project
30 Apr 2018
07 May 2018
Linux Kernel
08 May 2018
Microsoft
30 Apr 2018
01 May 2018
Red Hat, Inc.
30 Apr 2018
08 May 2018
SUSE Linux
30 Apr 2018
07 May 2018
Synology
30 Apr 2018
09 May 2018
Ubuntu
30 Apr 2018
01 May 2018
Ubuntu
30 Apr 2018
08 May 2018
VMware
30 Apr 2018
07 May 2018
Xen
01 May 2018
01 May 2018
eero
30 Apr 2018
08 May 2018
Intel
30 Apr 2018
09 May 2018
Joyent
30 Apr 2018
01 May 2018
Previous Post Next Post