OpenAI បញ្ចេញ GPT Store និង​ Subscription ថ្មីសម្រាប់ ChatGPT Team


OpenAI បានប្រកាសបើកដំណើរការ GPT Store ជាប្រព័ន្ធ Marketplace សម្រាប់អ្នកអភិវឌ្ឍន៍ AI ឱ្យអាចប្រើប្រាស់ការកំណត់ផ្សេងៗរបស់ ChatGPT នៅក្នុងលក្ខខណ្ឌៈផ្សេងៗ ដើម្បីយកមកផ្ដល់សេវាកម្មដល់អ្នកប្រើប្រាស់ទូទៅបាន ដោយការកំណត់លក្ខណៈផ្សេងៗនេះគាំទ្រជាមួយនឹងការតភ្ជាប់ទៅកាន់កម្មវិធីផ្សេងៗខាងក្រៅបាន ហើយអាចប្រើប្រាស់ Dataset ខាងក្រៅមកប្រើប្រាស់បាន ធ្វើឱ្យ Chatbot អាចឆ្លើយសំណួរថ្មីៗបានក្រៅពីនេះនៅមានការទាញយក Chatbot ពីដៃគូរអាជីវកម្មដែលចូលមកផ្ដល់សេវាកម្មបានទៀតផងដែរ ដោយអ្នកអភិវឌ្ឍន៍ Custom ChatGTP ឡើងមកអាចបង្កើតចំណូលបានតាមរយៈ Revenue Program ដែលនឹងចាប់ផ្ដើមបើកដំណើរការនៅក្នុងត្រីមាសដំបូងនៅក្នុងឆ្នាំនេះសម្រាប់អ្នកអភិវឌ្ឍន៍ដែលរស់នៅក្នុងសហរដ្ឋអាមេរិកា។

OpenAI បានដាក់ដំណើរការ Subscription លក្ខណៈថ្មីមានឈ្មោះថា ChatGPT Team សម្រាប់អ្នកប្រើប្រាស់ខ្នាតតូច ឬខ្នាតកណ្ដាល ត្រូវបង់ថ្លៃចាប់ផ្ដើម 25 ដុល្លារ ក្នុងមួយខែ ដោយសមត្ថភាពរបស់វាស្រដៀងទៅនឹង ChatGTP Plus ដែលអាចប្រើប្រាស់បានទាំង GTP-4 និង DALL·E ថែមទាំងមានស្រ្គីនសម្រាប់អ្នកមើលថែប្រព័ន្ធឱ្យប្រើប្រាស់ផងដែរ។

ប្រភព៖ https://siliconangle.com/2024/01/10/openai-launches-gpt-store-custom-chatbots-new-chatgpt-subscription/

Previous Post Next Post