Nvidia GeForce RTX 4070 Super ពិតជាល្អដូចការរំពឹងទុក ហើយស័ក្ដិសមនឹងតម្លៃដែរឬទេ


Nvidia បានបញ្ចេញសេរីថ្មីរបស់ខ្លួនដែលប្រើប្រាស់ឈ្មោះថា "Super" ដោយវាប្រើប្រាស់ slot MSRP ដូចទៅនឹង RTX 4070 ដែលជាសេរីមុននេះ ដោយវាមានឈ្មោះពេញថា "RTX 4070 Super" សម្រាប់ម៉ូដែលនេះផងដែរខាង Nvidia នៅតែបន្តប្រើប្រាស់ Silicon AD104 រួមគ្នាទៅនឹងផលិតផលរបស់ខ្លួនប្រភេទសេរី 4070 ផ្សេងៗគ្រាន់តែនៅក្នុង RTX 4070 Super មានការប្រើប្រាស់ច្រើនជាងមុនដោយគេសង្គេតឃើញថា CUDA កើនឡើងដល់ទៅ 22%ឯនោះប៉ុន្តែនៅទាបជាងប្រភេទសេរីដែលមានលេខកូដ Ti 7%


ក្រៅពីនេះ RTX 4070 Super បានប្រើប្រាស់ Cache L2 ដែលមានទំហំ 48MB ដែលដូចគ្នាទៅនឹងប្រភេទ RTX4070 និងTi ដែរដោយមាន Memory Bus 192 Bits ប្រើប្រាស់អង្គចងចាំប្រភេទ GDDR6X ល្បឿន 21Gbps ទំហំ 12GB សម្រាប់ Bandwidth 504GB/s ដោយផ្អែកលើលក្ខណៈពិសេសទាំងនេះ RTX 4070 Super គួរតែមានល្បឿនលឿនជាង RTX 4070 ប្រហែលជាង 20% តែប៉ុណ្ណោះហើយតម្លៃលក់ក៏ដូចគ្នាផងដែរ ប៉ុន្តែទោះជាយ៉ាងណានៅក្នុង RTX 4070 Super នៅតែបន្តប្រើប្រាស់អង្គចងចាំត្រឹមតែ 12GB ដែលអ្នកវិភាគមួយចំនួននាំគ្នានិយាយថាវាមិនស័ក្ដិសមទាល់តែសោះសម្រាប់តម្លៃនេះ (វារៀងថ្លៃដែរ)។

ប្រភព៖ Techsport

Previous Post Next Post