ASUS បញ្ចេញ NUC 14 Pro និង NUC 14 Pro+ មកជាមួយ CPU 14th Gen Intel


នៅឯពិព័រណ៍ CES 2024 ក្រុមហ៊ុន ASUS បានប្រកាសនូវកុំព្យូទ័រខ្នាតតូច NUC 14 Pro និង NUC 14 Pro+ ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Intel Core Ultra ជំនាន់ទី 14 ដោយផ្តោតលើប្រសិទ្ធិភាពជាគោល។ NUC 14 Pro និង NUC 14 Pro+ មានទំហំតូចត្រឹមតែ 4×4 អ៊ីងប៉ុណ្ណោះ។ និង 5×4 អ៊ីងតាមលំដាប់ សម្រាប់ ASUS NUC 14 Pro គាំទ្រប្រព័ន្ធដំណើរការខ្ពស់បំផុតគឺ Intel Core Ultra 7 ប៉ុន្តែ ASUS NUC 14 Pro+ គាំទ្រដំណើរការ Intel Core Ultra 9 ដែលមានប្រសិទ្ធិភាពខ្ពស់ជាង វារួមបញ្ចូលរវាង CPU, GPU និង NPU ទៅក្នុងបន្ទះឈីបតែមួយ។

ម៉ូឌែលទាំងពីរនេះគាំទ្រអង្គចងចាំច្រើនបំផុតគឺ 96GB ជាប្រភេទ DDR5 មានស្លតសម្រាប់តភ្ជាប់ M.2 ចំនួន 2 អ្នកប្រើប្រាស់អាចតភ្ជាប់ SATA 2.5 បន្ថែមបាន មាន Thunderbolt 4 ជាប្រភេទ USB Type-C ចំនួន 2 ,USB 10Gbps Type-A ចំនួន 3, USB 2.0 ចំនួន 1, និង HDMI 2.1 ចំនួន 2 ក្រៅពីនេះវាមានសមត្ថភាពក្នុងការគាំទ្រការតភ្ជាប់ WiFi6, Bluetooth 5.3 និង Ethernet កម្រិត 2.5Gb ទៀតផង យើងអាចនិយាយបានថាមានបណ្ដាញតភ្ជាប់ I/O ពេញលេញឱ្យជ្រើប្រើប្រាស់បានច្រើនប្រភេទ។

ប្រភព៖ https://edgeup.asus.com/2024/the-asus-nuc-14-pro-and-nuc-14-pro-boost-productivity-with-14th-gen-intel-cpus-ai-and-high-end-connectivity/

Previous Post Next Post